Forter6-IM BOOST FORCE

រថយន្តដឹកប្រេងក្រុមហ៊ុន PTT បុកគ្នាជាមួយរថយន្តដឹកទូកុងតឺន័រ​ របួសធ្ងន់ស្រាលពីរនាក់

TNM(ភ្នំពេញ)៖ បុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្តដឹកប្រេងក្រុមហ៊ុននៅ ptt មួយគ្រឿងជ្រុលទៅបុករថយន្តដឹកទូកុងតឺន័រពីក្រោយពេញទំហឹងបណ្តាលឲ្យតែកុងរថយន្តរងរបួសធ្ងន់ ព្រូរងរបួសស្រាល។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៤និង ២០ នាទីទៀបភ្លឺឈានចូលថ្ងៃទី ១០ ខែមករាឆ្នាំ ២០២០នៅចំណុចមុខវត្តឃ្មួញ តាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តធុនធំមួយគ្រឿងដឹកទូកុងតឺន័រក្បាលពណ៌សលាយខៀវពាក់ស្លាកលេខភ្នំពេញ3A-2552ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនមធ្យមលុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តដឹកប្រេងក្រុមហ៊ុន ptt មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3E-6698ធ្វើដំណើរមកពីក្រោយបុកចំទូកុងតឺន័រផ្នែកខាងក្រោយចំហៀងខាងស្ដាំពេញទំហឹងបណ្ដាលឲ្យតៃកុងរងរថយន្តរបួសធ្ងន់ចំណែកព្រូរងរបួសស្រាល។បន្ទាប់មកព្រូរថយន្តបានហៅម៉ូតូកង់បីមួយគ្រឿងដឹកតែកុងរថយន្តយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យដោយខ្លួនឯង។ចំណែកតៃកុងរថយន្តសណ្ដោងដឹកទូកុងតឺន័របានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង ពីរគ្រឿងទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ដោយ TNM

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង