Forter6-IM BOOST FORCE

ករណីអគ្គីភ័យបានឆាបឆេះវត្តឧណ្ណាលោម

TNM(ភ្នំពេញ)​​៖​ នៅវេលាម៉ោង ១៨:២០នាទី​ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០​ មានអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវសុធារស ភូមិ២​ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ។ -​ ម្ចាស់ឈ្មោះ​ ​ អ្នក​មើលការខុសត្រូវព្រះសង្ឃព្រះនាមតឺល វ័ន្ត ភេទ​ ប្រុស​ អាយុ​ ២៤ ឆ្នាំ ។ មុខរបរ​ ​ ព្រះសង្ឃនៅវត្ថឧណ្ណាលោម​ ។ មូលហេតុ ឆ្លងចរន្តអគ្គិសនី​ ។ ប្រភេទសំណង់​ :​ វត្ថឧណ្ណាលោម​ ។ ឆេះខូចខាត: ព្រះពុទ្ឋករធ្វើពីឈើអស់ជាច្រើងអង្គនឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡេីយ​ ។ ស្លាប់និងរបួសមនុស្ស​ គ្មាន​ ។ រថយន្តការិ.​អគ្គិភ័យ​ ចំនួន​ ០៣ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​០៣ ឡានស្មេីនឹង​ ១២ម៉ែត្រគូប ​។ បានពន្លត់ចប់នៅម៉ោង​១៨:៤៥នាទី ថ្ងៃខែឆ្នាំដដែល​ ។

ដោយ TNM

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង