Forter6-IM BOOST FORCE

នគរបាលបានឃាត់ខ្លួនពលរដ្ឋវៀតណាមចំនួន៣នាក់ដែលបានឆ្លងដែនខុសច្បាប់

TNM(មណ្ឌលគិរី)៖ ករណីជនជាតិវៀតណាមឆ្លងដែនចូលរកស៊ីក្នុងទឹកកម្ពុជា មិនមែនកើតឡើងម្តងឬពីរដងនោះទេ បច្ចុប្បន្នគេសង្កេតឃើញនៅតាមស្រុកជាប់ព្រំដែនមួយចំនួន មានជនជាតិវៀតណាមជាច្រើនបានចូលមកដីខ្មែរ ធ្វើការដោះដូរទំនិញ និងយកទំនិញផ្សេងមកលក់នៅទីកម្ពុជាផងដែរ គ្រាន់តែថា កន្លែងខ្លះចូលមកដោយមានឯកសារស្របច្បាប់ និងមានករណីលួចចូលខុសច្បាប់។ជាក់ស្ដែងកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ នៅចំណុចជិតប៉ុស្តិ៍ការពារព្រំដែនទួលស្វាយ ស្ថិតនៅភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង នគបាលស្រុកអូររាំង ឃាត់ខ្លួនជនជាតិវៀតណាមបាន៣នាក់រួមនិងត្រាក់ទ័រចំនួន៣ គ្រឿងផងដែរ។

នគរបាលស្រុកអូររាំងឲ្យដឹងថា ការឃាត់ខ្លួនជនជាតិវៀតណាមខាងលើនេះ មកពីជនជាតិវៀតណាមទាំងបីនាក់នេះធ្វើខុសច្បាប់កម្ពុជា ដោយក្រុមគាត់បានធ្វើលិខិតចូលក្នុងទឹកដីខ្មែរតាមច្រកទ្វេភាគីណាំលៀក្នុងស្រុកពេជ្រាដា ហើយចូលត្រឹមតែ១២ម៉ោងប៉ុណ្ណោះ ប៉ុន្តែពលរដ្ឋវៀតណាមដែលសមត្ថកិច្ចឃាត់ខ្លួននេះ បានធ្វើសកម្មភាពយកគ្រឿងចក្រ ដើប្រមូលដំឡូងមីដល់ស្រុកអូររាំង ហើយស្នាក់នៅលើសការកំណត់រហូតដល់២ថ្ងៃឯណោះ ទើបសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅវិញ។

លោក សៀក មុន្នី អភិបាលស្រុកអូររាំងឲ្យដឹងថា ករណីដែលមានពលរដ្ឋវៀតណាមចូលមករកស៊ីដល់ទឹកដីស្រុកអូររាំងនេះ កន្លងមកមេឃុំដាក់ ធ្វើបានលិខិតស្នើសុំអាជ្ញាធខេត្តមណ្ឌលគិរី ដើម្បីឲ្យឈ្មួញវៀតណាមចូលទិញដំឡូងពលរដ្ឋក្នុងឃុំដាក់ដាំ រយៈពេល៥ខែ ពីព្រោះក្នុងស្រុកពុំមានទីផ្សារគ្រប់គ្រាន់ ។

មេប៉ុស្គិ៍នគរបាលការពារព្រំដែនណាំលៀ លោក សំរឹទ្ធ ណយ ឲ្យដឹងថា ក្រុមពលរដ្ឋវៀតណាមដែលសមត្ថកិច្ចស្រុកអូររាំងឃាត់ខ្លួននេះពិតជាឆ្លងចូលកម្ពុជា តាមច្រកដែលគាត់គ្រប់គ្រងប្រាកដមែនព្រោះជាច្រកទ្វេភាគី អាចយកគ្រឿងចូលបានព្រោះមានមន្ត្រីគយប្រចាំការទីនេះដែរ តែចូលព្រឹកចេញវិញ ល្ងាចត្រឹម១២ម៉ោងប៉ុណ្ណោះក្នុងស្រុកពេជ្រាដា លោកថា ជនជាតិវៀតណាមចូលទិញដំឡូង ដោយត្រាក់ទ័រ បច្ចុប្បន្នជនជាតិវៀតណាមទាំងនេះត្រូវបានការិយាល័យជំនាញ បំពេញបែបបទបញ្ជូនខ្លួនទៅវិញហើយ៕

ដោយ៖TNM

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង