Forter6-IM BOOST FORCE

បុគ្គលិក​កាស៊ីណូ Naga World រាប់ពាន់នាក់​បានផ្ទុះ​ការតវ៉ា​ទាមទារ​លក្ខ​ខ​ណ្ឌចំនួន​៦​ចំណុច

TNM(ភ្នំពេញ)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើ​លដ៍ (Naga World) ដែលមានចំនួនប្រមាណ​ជាង​៣០០០​នាក់ បាន​ផ្ទុះ​ការតវ៉ាសារ​ជាថ្មី ដើម្បី​ទាមទារ​លក្ខខណ្ឌ​ចំនួន​៦​ចំណុច ខណៈដែល​កន្លងមក​ភាគី​ក្រុមហ៊ុន​មិនបាន​ផ្តល់ឱកាស ដើម្បី​ជួបគ្នា​ដោះស្រាយ​នៅឡើយ។​

​តាម​ការផ្តល់​បទសម្ភាសន៍​របស់​បុគ្គលិក​ដែល​ចូលរួម​ក្នុង​ការតវ៉ា​បាន​ឲ្យ​ដឹងថា លក្ខ​ខ័​ណ្ឌ​ដែល បុគ្គលិក​ទាំងនោះ​ទាមទារ​រួមមាន​ដូចជា​៖ ក្រុមហ៊ុន​ត្រូវ​ទទួលយក​ប្រធាន​សហជីព ម្នាក់ ឈ្មោះ ឈឹម ស៊ីថរ ចូលធ្វើការ​វិញ​ដោយ​ឥត​លក្ខខណ្ឌ​។ ក្រុមហ៊ុន​ត្រូវ​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់សម្រាក​តាម គោលការណ៍​ស្ម័គ្រចិត្ត​នៅ​ថ្ងៃ​បុណ្យជាតិ។ ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ប្រធាន​ប្រតិបត្តិការ​ផ្នែក​កាស៊ីណូ​ជា​ជនបរទេស​ម្នាក់ និង​ដំឡើង​ប្រាក់​ឈ្នួល​៣០០​ដុល្លារ សម្រាប់​បុគ្គលិក​ផ្នែក​សណ្ឋាគារ និង​៥០០​ដុល្លារ​សម្រាប់ បុគ្គលិក​ផ្នែក​កាស៊ីណូ​ជាដើម​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះទៅ​ជួប​ក្រុម​កូដ​ករ ហើយ​បានផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ផងដែរ។ ប៉ុន្តែ​លោក​ថា ការចុះ​មកជួប​កូដ​ករ​នា​ថ្ងៃនេះ គឺ​ក្នុងនាម​អាជ្ញាធរ​ដែនដី​និង​សម្របសម្រួល​ឲ្យ​មាន ដំណោះស្រាយ​ដែល​អាច​ទទួលយកបាន​រវាង​ភាគី​ទាំងសងខាង។ លោក​ថា ការសម្របសម្រួល​ណាមួយ​អាចធ្វើ​ទៅបាន​លុះត្រាតែ​មានការ​យល់ព្រម​ពី​គ្រប់ភាគី ហើយ​ស្ថិតក្រោម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​

​សូមជម្រាបថា កន្លងទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​សម្រេច​ចាត់ចែង​បណ្តោះអាសន្ន​មួយ ដើម្បី​ទប់ស្កាត់​ស្ថានការណ៍ ដោយ​សម្រេច​ដូចតទៅ​៖ ទី​១. ផ្អាក​ការធ្វើ​កូដកម្ម​ដល់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ដែល​កំពុង​ប្រព្រឹត្ត​ចាប់ពី​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០២០ តទៅ​ជា​បណ្តោះអាសន្ន​, ទី​២. កម្មករនិយោជិត​ដែល​ធ្វើ​កូដកម្ម ចាប់ពី​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០២០ តទៅ ត្រូវ​ចូលធ្វើ​បំពេញការងារ​តាម​វេន ពេលវេលា និង​តួនាទី​របស់ខ្លួន​, ទី​៣. កំណត់ថា កម្មករនិយោជិត នៅតែ​បន្តធ្វើ​កូដកម្ម​ដោយ​ផ្ទុយ​នឹង​ខ្លឹមសារ​នៃ​សេចក្តីសម្រេច​ទី​១ និង​ទី​២ ខាងលើនេះ ត្រូវ​កំណត់​គុណ​វ​ឡំ​ថា​ជា​កូដកម្ម​ខុសច្បាប់ និង​ត្រូវ​ចាត់ទុកជា​កំហុស​ធ្ងន់ធ្ងរ​។ តាម​ដីកា​សម្រេច​ចាត់ចែង​ចែង​៕

 

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង