Forter6-IM BOOST FORCE

បុរស​ម្នាក់​ត្រូវ​ជន​សង្ស័យ​បាញ់​សម្លាប់​ ក្នុងហាងផឹកស៊ី ខារ៉ាអូខេគ្រួសារមួយកន្លែងយីហោ ហេបភីណេស ស៊ុប និងខារ៉ាអូខេគ្រួសារ​

TNM(ភ្នំពេញ)៖ ដែល​មាន​ទីតាំង​ តាមបណ្តោយផ្លូវលេខ ៦៣(ត្រសក់ផ្អែម) ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។​ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពីវេលាម៉ោង ប្រហែល៤ព្រឹកព្រលឹមថ្ងៃទី ៩ ខែមករា ឆ្នាំ២០២០ ។ បើតាមបុគ្គលិកក្នុងហេតុ ដែលបានឃើញហេតុការណ៍នេះបានបញ្ជាក់ថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះ និងបុរសម្នាក់ទៀតដែលជាជនដៃដល់ បានជិះរថយន្តម៉ាក Camry បាឡែន មកជាមួយគ្នាដើម្បីហូបស៊ុប ពេលជិតមកដល់ភោជនីយដ្ឋាន ជនរងគ្រោះបានដើរចូលក្នុងហាងអង្គុយតុមុន ឯជនដៃដល់ក៏នៅរៀបចំចតរថយន្តនៅខាងក្រៅ។ បន្ទាប់ពីចតរថយន្តរួចជនដៃដល់ បានដើរចូលក្នុងហាង និងទាញកាំភ្លើងបាញ់ផ្អឹបសៀតផ្កាជនរងគ្រោះ១គ្រាប់ បណ្តាលឲ្យជនរងគ្រោះអង្គុយស្លាប់លើតុ។ បន្ទាប់ពីធ្វើសកម្មភាពបាញ់រួច ជនដៃដល់ក៏បានដើរចេញពីហាង ដោយមានបុរស២នាក់ផ្សេងទៀត ជិៈម៉ូតូ១គ្រឿងមកទទួលគេចខ្លួនបាត់។ ជនរងគ្រោះមិនទាន់ត្រូវបាន គេស្គាល់អត្តសញ្ញាណនោះឡើយ ដោយរង់ចាំមន្ត្រីជំនាញធ្វើកោសល្យវិច្ច័យសិន ។ សូមបញ្ជាក់ថាករណីបាញ់ប្រហារខាងលើនេះសមត្ថកិច្ចមិនទាន់អាចបញ្ជាក់បានថាផ្តើមចេញពីរឿងគុំនំរឺយ៉ាងណានោះទេ។

ដោយ ៖TNM

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង