Forter6-IM BOOST FORCE

យំមិនចេញ! ខ្ចីលុយធនាគារទិញម៉ូតូជិះធ្វើការ សងគេមិនទាន់រួចផង ចោរតាមប្លន់យកទៅបាត់

TNM(ភ្នំពេញ) ៖ ស្ត្រីកម្មការនីរោងចក្រម្នាក់ជិះម៉ូតូទៅធ្វើការដល់ពាក់កណ្ដាលផ្លូវ​ ត្រូវចោរ​០១ក្រុមមានគ្នា៥នាក់ជិះម៉ូតូ២គ្រឿងមកស្ទាក់​វាយប្លន់យកម៉ូតូ០១៨មួយគ្រឿងទៅដោយ​សុវត្ថិភាពមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន​ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលំ កាត់វាលស្រែចំណុចដំរីកប់កូន ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល

ស្ត្រីរងគ្រោះ​មានឈ្មោះ ធឹម ស្រីនិច អាយុ​៣២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានទីលំ​នៅ​ ភូមិសន្លូង សង្កាត់កំបូល ខណ្ឌកំបូល​ ក្បែរកន្លែងកើតហេតុ ។

ម៉ូតូ ដែលក្រុមចោរប្លន់យកទៅបាត់ ជនរងគ្រោះបានអះអាងថា ម៉ាកហុងដា សេ១២៥ សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GZ-3242 ។ បើតាមសម្តីស្ត្រីរងគ្រោះបានឲ្យដឹងថា នៅ​មុន​ពេលកើតហេតុ ខណៈដែលរូបគាត់ជិះម៉ូតូចេញពីផ្ទះ ឆ្ពោះទៅធ្វើការងាររោងចក្រ ដោយធ្វើដំណើរតាមផ្លូវលំខាងលើ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន៥នាក់ ជិះម៉ូតូ២គ្រឿងមកដល់ ស្ទាក់ចាប់ឲ្យឈប់ ទាញ ច្រាន ផ្តួលប្លន់ដណ្តើមយកម៉ូតូ គាត់​បានសម្រេចហើយ នាំគ្នាជិះគេចទៅបាត់អស់ដោយ សុវត្ថិភាព​ មិនរំខានដល់​សមត្ថកិច្ច។

បើយោងតាមប្រភពពីប្រជាពលរដ្ឋ ផ្សេងទៀតបានលើកឡើងថា ចំណុចកើតហេតុខាងលើជា​ញឹកញាប់​តែងតែមានក្រុមជន​សង្ស័យធ្វើមក​សកម្មភាពប្លន់ យកទ្រព្យសម្បត្តិ ប្រជាពល​រដ្ឋ​ ដែលធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រខាងលើ នៅពេលស្ងាត់​ ។

ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះ បានត្រឹមអង្គុយយំសោកស្តាយ របស់ទ្រព្យខ្លួន ដែលខំសន្សំលុយទិញ​ បន្ទាប់មកគេញើញ​កម្លាំងនគរបាលបានត្រឹមចុះទៅពិនិត្យ និងសាកសួរ ជនរងគ្រោះ​ រួចនាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កំបូល ដើម្បីបន្តស្រាវជ្រាវ តាមចាប់ក្រុមចោរប្លន់ តែប៉ុណ្ណោះ៕ ដោយ៖ TNM

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង