ឯកឧត្តម អ៉ីន វីរជាតិ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយសាខាតាកែវ

TNM(តាកែវ)​៖​ព្រឹកថ្ងៃសៅរ៍៤កើត ខែមិគសិរ ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តតាកែវ បានរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រ កម្រិតបរិញ្ញាបត្ររង ជំនាន់ទី១០ ទី១១ ទី១២ និងទី១៣ បរិញ្ញាបត្រ ជំនាន់ទី៩ ទី និងទី១១ និងបរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី៤ ទី៥ និងទី៦ ចំនួន១៨៤៩ នារី៨៣២នាក់។

ដោយពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត អ៉ិន វីរជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត លោកសាកលវិទ្យាធិការ សាកលវិទ្យាធិការរង រួមទាំង នាយកភូមិភាគនិរតី នាយកសាខា បុគ្គលិក សាស្រ្តាចារ្យ លោក លោកស្រី កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរដែនដីប្រធាន-អនុប្រធានមន្ទីរ វិស័យធនាគារ មីក្រូហិរញ្ញវត្ថុ និស្សិតជ័យលាភី អាណាព្យាបាលនិស្សិតយ៉ាងច្រើនកុះករ ។
ថ្លែងនាឱកាសនោះ​ឯកឧត្តម​រដ្ឋលេខាធិការ​បានមានប្រសាសថា មកដល់ពេលនេះរាជដ្ឋាភិបាលគ្រប់អាណត្តិបានកំណត់រួចហើយថា ការកសាងធនធានបនុស្ស គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងធានាអោយបានដំណើរការសេដ្ឋកិច្ចមួយដែលប្រកបដោយចីរភាពឆ្ពោះទៅកាន់ការកាត់បន្ថយបណ្តើរៗ​នូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

លោកបានបន្តថា ការអភិវឌ្ឍធនធានមនុស្សត្រូវបានចាត់ទុកជាអាទិភាពនៃការអនុវត្តយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល ដោយលើកកំពស់ចំណេះ​ដឹជំនាញវិជ្ជាជីវ​: សមត្ថភាព ការច្នៃប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ មនសិការ​ស្នេហាជាតិ និងស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ។​

សូមរំលឹកថា ការបណ្តុះបណ្តាល​គឺជាការវិនិយោគដែលប្រើប្រាសថវិកានិងពេលវេលាដ៏ច្រើន ប៉ុន្តែ​លទ្ធផលដែលទទួលបានលក្ខណៈអរូបិយ ហើយវាជាគន្លឹះដ៏សំខាន់មួយ ដើម្បីបង្កើនផលិតភាព និងប្រសិទ្ទភាពការងារ ក្នុងគោលដៅនាធាជោគជ័យ និងការអភិវឌ្ឍ​ប្រកបដោយចីរភាព នៅក្នុងពិភពលោកមួយដែលកំពុងឈានទៅរកសាកលភាវូបនីកម្មផងនោះ។ ​ដោយ​ TNM

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង