Forter6-IM BOOST FORCE

ពលរដ្ឋក្នុងស្រុកសៀមប៉ាងស្នើរសុំអោយក្រុមប្រឹក្សាខេត្តស្ទឹងត្រែងជួយដោះស្រាយបញ្ហាដែលប្រឈមនៅក្នុងមូលដ្ឋាន

TNM(ស្ទឹងត្រែង)៖ កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរខេត្តបានប្រារព្វធ្វើវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែងនៅក្នុងអាណត្តិទី៣ ដែលធ្វើឡើងស្ថិតនៅក្នុងឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ៕ ប្រជាពរដ្ឋបានមកពីបណ្តាលឃុំនានាក្នុងស្រុកសៀមប៉ាង បានលើកឡើងនៅការស្នើរសុំនិងសំណូមពរដល់ក្រុមប្រឹក្សាខេត្ត រួមនិង គណៈអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធខាងខេត្តព្រមទាំងស្រុកមេត្តាជួយដោះស្រាយនូវបញ្ហា ដែលប្រឈមសំខាន់ៗដែលបានកើតមានកន្លងមកនិងកំពុងកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួននាពេលបច្ចុប្បន្ននេះ ដើម្បីអោយមានលក្ខណៈ ងាយស្រួលដល់ការរស់នៅរបស់ពួកគាត់ និងការទទួលបាននូវជីវភាពមួយល្អប្រសើរដែលស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

ពលរដ្ឋបានលើកឡើងនៅចំពោះមុខ ឯកឧត្តម ឡូយ សុផាត អ្នកតំណារាស្ត្រមណ្ឌលស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងចំពោះមុខឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងផ្ទាល់ ដោយបានអញ្ជើញចូលរួមជាគណៈអធិបតីភាពក្នុងវេទិការផ្សព្វផ្សាយនេះ ដែលមានពលរដ្ឋចូលរួមចំនួន២៥៤នាក់ ដោយបានបង្ហាញនូវទុកកង្វល់របស់ខ្លួនប្រហាក់ប្រហែលគ្នា ដែលពាក់ព័ន្ធទៅនិងបញ្ហាអគ្គីសនី ផ្នែកខាងអប់រំ រឿងដីធ្លី ការជួសជុលផ្លូវ ស្ពាន ជនអន្តោប្រវេសន៍ កង្វះរកការងារធ្វើ ផ្នែកបរិស្ថាន ព្រមទាំងបញ្ហាផ្នែកកសិកម្មជាដើម ហើយក៏បានស្នើរសុំអោយខាងអាជ្ញាធរពាក់ព័ន្ធមេត្តាគិតពិចារណា ជួយធ្វើការដោះស្រាយជូនដល់ពួកគាត់ដែលរស់នៅក្នុងស្រុកសៀមប៉ាងទៅតាមលទ្ធភាពដែលខេត្តអាចធ្វើទៅបាននៅកង្វះខាតខាងលើនោះ។

លោក ណយ ខុង ជាតំណាងប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំព្រែកមាស បានលើកឡើងថា ប្រជាពលរដ្ឋបានទទួលស្គាល់ការខិតខំប្រឹងប្រែងនៅការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងការខិតខំប្រឹងប្រែងរបស់ខាងអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិកន្លងមកនេះ ដែលបានបង្កើតសហគមន៍ក្នុងមូលដ្ឋានមានភាពល្អប្រសើរជាងមុន ក៏ប៉ុន្តែនៅមានប្រជាពលរដ្ឋតាមតំបន់និងស្រុក ឃុំ មួយចំនួនទៀត ឃើញថានៅតែមានជួបបញ្ហាប្រឈម និងសុំអោយថ្នាក់ដឹកនាំ អាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយបញ្ហាបន្តទៀត ។

មានប្រសាសន៍ឆ្លើយតបទៅកាន់ប្រជាពលរដ្ឋដែលបានមកចូលរួមក្នុងវេទិការ រយៈពេលកន្លះថ្ងៃនេះ ឯកឧត្តម ឈាង ឡាក់ ដែលជាប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ក្រុមប្រឹក្សាខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធនិងធ្វើការដោះស្រាយបញ្ហាភ្លាមៗជូនដល់បងប្អូនប្រជាពលរដ្ឋ ចំពោះរាល់សំនូមពរណាដែលអាជ្ញាធរអាចដោះស្រាយទៅបាន ក៏ប៉ុន្តែចំពោះសំនូមពរណាមួយដែលមិនទាន់បានដោះស្រាយភ្លាម ខាងក្រុមប្រឹក្សាខេត្ត និងយកនូវរាល់បញ្ហាទាំងអស់នេះ ទៅពិនិត្យនិងពិភាក្សាគ្នា ដើម្បីធ្វើយ៉ាងណាអាចដោះស្រាយអោយបានឆាប់រហ័សឆ្លើយតបតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានបញ្ជាក់ថា តាមរយៈវេទិការនេះបានផ្តល់ឱកាសអោយប្រជាពលរដ្ឋមានសេចក្តីក្លាហ៊ានបញ្ចេញបង្ហាញនូវក្តីកង្វល់ការខ្វះខាត រួមនិងបញ្ហាណាដែលប្រឈមខ្លាំងទៅដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធបានមើលឃើញនិងជួយដោះស្រាយ ជាក់ស្តែងក្រោយវេទិការនេះបានបញ្ជប់ទាំងស្រុងទៅ ក្រុមការងារពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តក៏បានរកឃើញនូវបញ្ហាប្រឈមនិងសំណូមពរនានារបស់ប្រជាពលរដ្ឋមានចំនួន៦០ ក្នុងនោះ ការលើកឡើងដោយផ្ទាល់មាត់មានចំនួន១០ បញ្ហាវាគ្មិនបានបកស្រាយបំភ្លឺរួចរាល់មានចំនួន២១ ដោយឡែកនៅមានសំនួរនិងសំណូមពរចំនួន៣៩ទៀតមិនទាន់ដោះស្រាយជូន ដូចច្នេះហើយខាងក្រុមការងារនឹងយកសំនួរនេះទៅពិភាក្សានិងជំរុញអោយមានការដោះស្រាយបានឆាប់ៗ ។
ដោយ ៖ TNM

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង