Forter6-IM BOOST FORCE

ប្រទះឃើញកម្មការិនីម្នាក់ដេកស្លាប់សង្ស័យត្រូវគេឃាតករអាករសម្លាប់នៅក្នុងរោងចក្រ

TNM(ស្វាយរៀង)៖មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងរោងចក្រមួយកន្លែងស្ថិតភូមិដើមពោធ៌ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងដោយសារកម្មការិនីម្នាក់ត្រូវឃាតករអាករសម្លាប់យ៉ាងព្រៃផ្សៃ។ករណីប្រទះឃើញសាកសពនេះបានកើតឡើងនៅវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៩។

ខណះនេះសមត្ថកិច្ចកំពុងស្រាវជ្រាវនិងមិនអនុញ្ញាត្តិឲ្យក្រុមអ្នកសារព័ត៌មានទៅផ្តិតយករូបភាពក្បែរសាកសពនោះទេ។

ចំណែកឯទិដ្ឋភាពនៅខាងក្រៅរោងចក្រវិញមានកម្មករ កម្មការិនី ប្រជាពលរដ្ឋឆោមរោមមើលយ៉ាងច្រើនកកកុញដើម្បីរង់ចាំមើលសមត្ថកិច្ចចាប់ជនដៃដល់ដើម្បីផ្តន្ទាទោសទៅតាមច្បាប់។

កម្មករបម្រើការងារជាមួយជនរងគ្រោះបានបង្ហើបឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ខឹម ពិសាលអាយុ២៤ឆ្នាំភូមិព្រៃឈើទាលឃុំឈើទាល ស្រុកស្វាយជ្រំ​ ហើយកម្មការិនីរងគ្រោះនេះ បម្រើការនៅរោងចក្រផលិតអំពូលភ្លើងលំអគ្រប់ប្រភេទ ធី វ៉ាយ អេឡិកទ្រិក ឯ.ក។ ទោះជាយ៉ាងណា សមត្ថកិច្ចមិនទាន់បញ្ជាក់ប្រាប់ថា ករណីនេះ ជាករណីឃាតកម្មឬយ៉ាងណានោះទេរង់ចាំការស្រាវជ្រាវបន្ត៕ ដោយ៖ Jimmy

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង