Forter6-IM BOOST FORCE

ពិតជាអស្ចារ្យមែន គ្រាន់តែប្រើ Smart ក៏អាចមើលកម្មវិធីទូរទស្សន៍ តាមទូរស័ព្ទជាមួយកម្មវីធី S plus បានយ៉ាងងាយម៉ង!

TNM ៖ ថ្មីៗនេះក្រោមការសហការរវាងក្រុមហ៊ុន ស៊ីងម៉ឹង ជាមួយ ក្រុមហ៊ុន Smart Axiata ដើម្បីពង្រីកសេវាកម្មរបស់ខ្លួនឲ្យកាន់តែទូលំទូលាយដល់ដៃអតិថិជនលើកម្មវិធី មើលទូរទស្សន៍តាមទូរស័ព្ទដៃ ។​

S plus ជាកម្មវីធីទូរស័ព្ទដ៏ងាយស្រួលមួយសម្រាប់អ្នកចូលចិត្តមើលទូរទស្សន៍លើទូរស័ព្ទដៃ ​។ ដោយគ្រាន់តែប្រើប្រព័ន្ធលេខទូរស័ព្ទរបស់ Smart លោកអ្នកក៏អាចចុះឈ្មោះ ដើម្បីមើលទូរទស្សន៏បានដែរ ។ S plus អាចដំណើរការបានលើ ប្រព័ន្ធប្រតិបត្តិការ iOS និង Android ។

យើងដឹងហើយថាការទស្សនាកម្មវិធីទូរទស្សន៍ គឺជាសកម្មភាព មួយដ៏ពេញនិយមបំផុត នាពេលបច្ចុប្បន្នដោយយើងតាមដាននៅកម្មវីធីដែលយើងពេញចិត្តដូចជា កីឡា រឿងភាគ ខ្សែភាគយន្ត​ ឬ កម្មវីធីល្បីៗជាច្រើនទៀត ។ តែសព្វថ្ងៃនេះការទស្សនាកម្មវិធីទូរទស្សន៏មានការផ្លាស់ប្តូរ ពីការទស្សនានៅគេហដ្ឋាន មកជាការទស្សនា តាមរយះទូរស័ព្ទដៃវិញម្តង ។ ជាមួយទូរស័ព្ទ ស្មាតហ្វូន លោកអ្នកអាចធ្វើការទស្សនាការផ្សាយផ្ទាល់កម្មវិធីទូរទស្សន៏បានគ្រប់ពេលវេលា និង គ្រប់ទីកន្លែង មិនថានៅគេហដ្ឋាន រី នៅទីសារធារណះឡើយ ។ ជាងនេះទៅទៀតការទស្សនាទូរទស្សន៍ តាមរយៈ កម្មវិធី S plus គឺកាន់តែមានភាពងាយស្រួលជាង កម្មវិធីដ៏ទៃទៀត ដោយលោកអ្នកអាចទស្សនាទូរទស្សន៍លើទូរស័ព្ទដៃ ជាមួយរូបភាពច្បាស់កំរិត HD និង​ការទស្សនាត្រឡប់ក្រោយបានរហូតដល់៧ថ្ងៃ មានន័យថាប្រសិនបើលោកអ្នកខកខានមិនបានទស្សនាកម្មវីធីណាមួយ លោកអ្នកអាចចូលក្នុងកម្មវីធី S plus រួចជ្រើសរើសម៉ោង និង ថ្ងៃដែលលោកអ្នកចង់ទស្សនានោះម្តងទៀតជាការស្រេច។

ហើយកម្មវិធី S plus នេះក៏មានការផ្តល់ជូនដោយឥតគិតថ្លៃលើប៉ុស្តិ៍ជាតិមួយចំនួនផងដែរ ។ លោកអ្នកអាចធ្វើការទាញយកកម្មវិធី S plus នេះបានដោយគ្រាន់តែចូលទៅកាន់ Play Store សំរាប់ប្រព័ន្ធប្រតិបត្តិការ Android រី AppStore ប្រព័ន្ធប្រតិបត្តិការ iOS ហើយវាយពាក្យ S plus ជាការស្រេច ដោយឥតគិតថ្លៃ។

សម្រាប់អតិថិជនដែលប្រើប្រព័ន្ធទូរស័ព្ទ Smart ទាំងអស់អាចធ្វើការភ្ជាប់សេវាកម្ម S plus នេះបាន ដោយគ្រាន់តែភ្ជាប់គំរោងណាមួយក៏បានក្នុងចំណោមគម្រោងទាំងបី ដូចជា គម្រោង ប៉ុស្តិ៍ក្នុងស្រុក ប៉ុស្តិ៍បរទេស និង ប៉ុស្តិ៍ភាសាចិន ជាមួយលក្ខខណ្ឌងាយៗ ។

សម្រាប់គម្រោង និង វីធីភ្ជាប់មានបីជម្រើសសម្រាប់លោកអ្នក ៖

ចាំ​អី​ទៀត តោះ !! ​ចុះឈ្មោះគណនី​ជាមួយ S plus តាមរយះ​ក្រុមហ៊ុន Smart ដោយ​ប្រើ​លេខ​ទូរស័ព្ទ​របស់​អ្នក បន្ទាប់​មក​ធ្វើការ​ភ្ជាប់​កញ្ចប់​សេវាកម្ម​ណាមួយ​ដែល​អ្នក​ពេញចិត្ត ​!

សម្រាប់​ព័ត៌មាន​បន្ថែម 096 666 1888 / 089 966 888 / 023 860 666

​ឬ​សូម​ចូលទៅ​កាន់​គេហទំព័រ​របស់​យើង https://smtelemedia.com/internet/solution/12/1

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង