ប្រធានាធិបតីទី ៣ នៃសាធារណរដ្ឋឥណ្ឌូនេស៊ីបានទទួលមរណភាពហើយ

TNM៖ ឯកឧត្តម Prof.BJ Habibie បានទទួលមរណៈភាពហើយ ដោយរោគាពាធ នៅថ្ងៃទី ១១ កញ្ញា វេលាម៉ោង ៦ និង ០៥នាទីល្ងាចមិញនេះ នៅមន្ទីរពេទ្យ Gatot Suproto។ ឯកឧត្តមគឺជាប្រធានាធិបតីទី ៣ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាអ្នកវិទ្យាសាស្រ្តបច្ចេកវិទ្យាផងដែរ លោកបានទទួលមរណៈភាពក្នុងជន្មាយុ ៨៣ឆ្នាំ។ សាកសពបាននាំចេញពីមន្ទីរទេព្យទៅកាន់គេហដ្ឋានរបស់គាត់នៅ Kuningan, Jakarta។

ភ្លាមៗនោះ ឯកឧត្តម joko vidodo ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីបច្ចុប្បន្ន ក៏បានថ្លែងសាររំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុត ចំពោះក្រុមគ្រួសារនៃសពឯកឧត្តម Prof. BJ Habibie ដោយលោកបានថ្លែងថា ក្នុងនាមប្រជាពលរដ្ឋឥណ្ឌូនេស៊ីទាំងអស់ និងក្នុងនាមរដ្ឋាភិបាល ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំចំពោះមរណៈភាព ឯកឧត្តម Prof.BJ Habibie មុននេះបន្តិចនៅវេលាម៉ោង ៦ និង ០៥នាទីល្ងាច (១១/៩/២០១៩) នៅមន្ទីរពេទ្យ Gatot Suproto។

លោកប្រធានាធិបតីបន្តទៀតថា ឯកឧត្តមដែលយើងស្គាល់គឺជាអ្នកវិទ្យាសាស្រ្ត ជាវិរៈបុរសបច្ចេកវិទ្យា និងជាប្រធានាធិបតីទី៣ នៃសាធារណៈរដ្ឋឥណ្ឌូនេស៊ីផងដែរ ជាមួយគ្នានេះខ្ញុំសូមឲ្យក្រុមគ្រួសារទាំងមូលដែលឯកឧត្តមបានលាចាកទៅ សូមមានស្មារតីរឹងមាំបន្តដំណើរជីវិតទៅមុខទៀតដើម្បីទទួលបានជោគជ័យនូវអ្វីដែលឯកឧត្តមប្រាថ្នាចង់បានកាលដែលឯកឧត្តមនៅមានជីវិត។

រដ្ឋាភិបាលឥណ្ឌូនេស៊ីក៏បានណែនាំឲ្យគ្រប់ស្ថាប័នរដ្ឋ ឯកជន និងស្ថានទូតឥណ្ធូនេសុីនៅក្រៅប្រទេសបង្ហូតទង់ជាតិពាក់កណ្តាលដងរយះពេល ៣ថ្ងៃ (១២-១៣-១៤/៩/២០១៩)ជាការកាន់ទុក្ខរបស់ប្រទេសចំពោះមរណៈភាព ឯកឧត្តម BJ Habibie ផងដែរ៕  ប្រភពៈ សំឡេងឥស្លាមកម្ពុជា

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង