Forter6-IM BOOST FORCE

មិនគួរឲ្យជឿ! តារាចម្រៀងរ៉េប Nicki Minaj បានសម្រេចចិត្តយ៉ាងច្បាស់ដើរចេញពីអាជីពសិល្បៈរបស់នាង

TNM (សហរដ្ឋអាមេរិក)៖ កំពូលតារាចម្រៀងអន្តរជាតិល្បីកញ្ញា Onika Tanya Maraj ដែលបានកើតនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ១៩៨២ ហើយត្រូវបានគេស្គាល់ឈ្មោះជាសាធារណៈថា Nicki Minaj គឺជាតារាចម្រៀងរ៉េប អ្នកចំរៀង អ្នកនិពន្ធ ផលិតករ និងតារាបង្ហាញម៉ូតថែមទៀតផង។ នាងបានចាប់កំណើតនៅតំបន់ Saint James ក្បែរកំពង់ផែអេស្ប៉ាញ និងធំដឹងក្តីឡើងនៅក្នុងតំបន់ Queen ស្ថិតនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ជាពិសេសនោះ នាងគឺត្រូវបានការទទួលស្គាល់ជាសាធារណៈ បន្ទាប់ពីការចេញផ្សាយបទចម្រៀងដ៏គួរឲ្យទាក់ទាញជាច្រើនកន្លងមក។

សូមជម្រាបផងដែរថា តារាចម្រៀងពហុជំនាញល្បីម្នាក់នេះ កាលពីរាត្រីមិញ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនស្ទើរតែជុំវិញពិភពលោកទៅហើយ មានការភ្ញាក់ផ្អើលយ៉ាងក្រៃលែងសឹងតែមិនជឿក្នុងឆាកជីវិតរបស់ពួកគេ ក្រោយអំពីតារាស្រីល្បីល្បាញរូបនេះ បានសរសេរបង្ហោះឃ្លាយ៉ាងខ្លីមួយនៅក្នុងគណនីបណ្តាញសង្គម Twitter របស់ខ្លួនថា នាងច្បាស់ជានឹងដើរចេញពីវិស័យសិល្បៈរបស់នាងយ៉ាងពិតប្រាកដ។

ទន្ទឹមនឹងនេះដែរ ស្ថិតនៅក្នុងសារបង្ហោះរបស់កំពូលតារាចម្រៀងអន្តរជាតិល្បីរូបនេះបានសរសេររៀបរាប់រ៉ាយរ៉ាប់ថា «នាងខ្ញុំផ្ទាល់បានគិតច្បាស់លាស់ហើយថានឹងសម្រេចចិត្តដើរចេញពីវិស័យសិល្បៈ ក្នុងគោលបំណងទៅបំពេញភាពកក់ក្តៅជូនគ្រួសារនាងខ្ញុំ ហើយនាងខ្ញុំដឹងច្បាស់ថានាពេលនេះ អ្នកទាំងអស់គ្នាកំពុងតែមានសេចក្តីសុខណាស់។ ចំពោះអ្នកគាំទ្ររបស់នាងខ្ញុំទាំងអស់ សូមមេត្តានៅតែបន្តគាំទ្ររូបនាងខ្ញុំតរៀងទៅរហូតដល់ថ្ងៃនាងខ្ញុំបាត់បង់ជីវិត។ នាងខ្ញុំមិនទៅណាឆ្ងាយពីអ្នកទាំងអស់គ្នាឡើយ នាងខ្ញុំពិតជាស្រលាញ់អ្នកទាំងអស់គ្នាស្នើនឹងជីវិត»។ ថ្វីត្បិតតែ វាគឺជាដំណឹងមួយ ដែលធ្វើឲ្យអ្នកគាំទ្រមានការសោកស្តាយជាខ្លាំង និងមិនគួរឲ្យជឿក៏ពិតមែន ក៏ប៉ុន្តែអ្នកគាំទ្ររូបនាងជាច្រើន បានធ្វើការគោរព និងយល់ស្របយ៉ាងពេញទំហឹងទៅលើការសម្រេចចិត្តរបស់នាងជាមួយនឹងគ្រួសារ៕ ដោយ៖ ដេត ដាវីត

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង