Forter6-IM BOOST FORCE

អគ្គលេខាធិការអង្គការសហប្រជាជាតិ បានចោទប្រកាន់កូរ៉េខាងជើង ថាបានរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយចាប់ខ្លួន និងឃុំឃាំងខ្លួនអ្នកនយោបាយមួយចំនួនទុកក្នុងពន្ធនាគារខុសច្បាប់

TNM (អង្គការសហប្រជាជាតិ)៖ បើយោងទៅតាមរបាយការណ៍មួយ ដែលបានដកស្រង់ចេញផ្សាយពីអង្គការសហប្រជាជាតិ បានឲ្យដឹងជាក់ច្បាស់ថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានធ្វើការអំពាវនាវឲ្យរដ្ឋាភិបាលប្រទេសកូរ៉េខាងជើង ដោះលែងអ្នកទោសនយោបាយទាំងអស់ ដែលត្រូវបានអង្គការសហប្រជាជាតិ ចោទប្រកាន់ថារបបក្រុងព្យុងយ៉ាងនោះ កំពុងតែរំលោភទៅលើសិទ្ធិមនុស្សយ៉ាងខ្លាំង ជាបន្តបន្ទាប់នៅក្នុងពន្ធនាគារក្នុងប្រទេស រួមមានការចាប់ខ្លួនដោយបំពាន ការប្រើប្រាស់អំពើហិង្សាធ្ងន់ធ្ងរ ការធ្វើទារុណកម្មបង្ខំឲ្យធ្វើការងារ ក៏ដូចជាការកាប់សម្លាប់ជាដើម។

លើសពីនេះទៅទៀត អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានធ្វើបណ្តឹងឧទ្ធរណ៍នៅក្នុងរបាយការណ៍ ដែលបានដាក់សម្រាប់សម័យប្រជុំលើកទី៧៤ នៃមហាសន្និបាត ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុននេះជាមិនខាននោះទេ។ បើយោងទៅតាមរបាយការណ៍នោះ គឺត្រូវបានគ្របដណ្តប់ទៅលើស្ថានភាពសិទ្ធិមនុស្សទូទៅ ដែលគិតចាប់ពីខែកញ្ញាឆ្នាំទៅមុន រហូតដល់ខែកក្កដាឆ្នាំនេះនៅក្នុងប្រទេសកូរ៉េខាងជើងផ្ទាល់តែម្តង។

គួរជម្រាបឲ្យដឹងផងដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះដែរ បានឲ្យដឹងបន្ថែមយ៉ាងច្បាស់នៅក្នុងរបាយការណ៍ ដោយប្រើប្រាស់លើកយកឈ្មោះផ្លូវការរបស់ប្រទេសកូរ៉េខាងជើងយ៉ាងដូច្នេះថា “ប្រជាពលរដ្ឋទាំងមូល ដែលរស់នៅក្នុងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េខាងជើងនេះ គឺសុទ្ធតែត្រូវបានចាប់ខ្លួន និងឃុំឃាំងខ្លួនទុកក្នុងពន្ធនាគារ ដោយការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់មេដឹកនាំនោះ”៕ ដោយ៖ ដេត ដាវីត

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង