Forter6-IM BOOST FORCE

តោះ! មកមើលប្រវត្តិដ៏គួរឲ្យកោតសរសើររបស់លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធា ម៉ូហាម៉ាត់ (Mahathir Mohamad) ដែលជានាយករដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេនៅក្នុងពិភពលោក

TNM (ប្រទេសម៉ាឡេស៊ី)៖ បើយោងទៅតាមព័ត៌មានលម្អិតមួយចំនួន ដែលបានចេញផ្សាយដោយវេបសាយរបស់ Wikipedia បានបញ្ជាក់ប្រាប់ឲ្យដឹងផងដែរថា លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Mahathir Mohamad ជាភាសាខ្មែរ មហាធា ម៉ូហាម៉ាត់ ដែលលោកបានចាប់កំណើតក្នុងថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩២៥ (៩៤ ឆ្នាំ) ហើយលោកត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីដំបូងក្នុងឆ្នាំ១៩៨១ និងលោកបានចូលនិវត្តន៍ទៅវិញក្នុងឆ្នាំ២០០៣ ដោយឡែកលោកក៏បានត្រឡប់ចូលប្រឡូកក្នុងឆាកនយោបាយជាតិវិញនៅក្នុងឆ្នាំ២០១៨ ក្នុងតំណែងជានាយករដ្ឋមន្ត្រីដដែល។ បើគិតមកដល់ពេលបច្ចុប្បន្ននេះ លោកបានប្រឡូកចូលឆាកនយោបាយអស់រយៈពេលប្រមាណជា ៧០ ឆ្នាំទៅហើយ ដែលផ្តើមចេញអំពីគណបក្សជនជាតិភាគតិចម៉ាឡេស៊ី។ ម្យ៉ាងវិញទៀត លោកបានចូលរួមយ៉ាងសកម្មក្នុងការងារជាមួយនឹងអង្គការសហប្រជាជាតិម៉ាឡេស៊ី មុនកំឡុងពេលដែលលោកចូលរួមធ្វើកិច្ចការរដ្ឋសភាក្នុងឆ្នាំ១៩៦៤ ហើយលោកក៏ត្រូវបានមនុស្សជាច្រើនស្គាល់ថាជានិស្សិត ដែលរៀនបានខ្ពង់ខ្ពស់ ហើយមានភាពពូកែ និងឆ្លាតវៃបំផុត។

ស្ថិតក្នុងកិច្ចការងារជាមួយនឹងអង្គការសហប្រជាជាតិម៉ាឡេស៊ី លោកនាយករដ្ឋមន្ត្រីរូបនេះ បានបំពេញការងារអស់រយៈពេលចំនួន ១ អាណត្តិ ក្រោយពីលោកបានធ្លាក់តំណែង និងត្រូវបានបណ្តេញចេញទៀតផង ដោយមានលោកនាយករដ្ឋមន្រ្តីឈ្មោះថា Tunku Abdul Rahman បានធ្វើការកាន់កាប់តំណែងនោះបន្តពីលោក។ អ្វីដែលពិសេសនោះ គឺលោក មហាធា ម៉ូហាម៉ាត់ បានចូលរួមជាមួយកិច្ចការងារទាំងអស់នោះវិញ ហើយត្រូវបានគេដំឡើងតំណែងខ្ពស់ស្ថិតក្នុងគណៈរដ្ឋមន្រ្តី បន្ទាប់អំពីលោក Tunku Abdul Rahman បានលាលែងពីតំណែងទៅ។ ចំណែកឯនៅឆ្នាំ១៩៧៧ វិញ លោកត្រូវបានឡើងតំណែងជា ឧបនាយករដ្ឋមន្ត្រី និងនៅក្នុងឆ្នាំ១៩៨១ ក្រោយពីការលាលែងពីតំណែងរបស់លោក Hussein Onn នោះលោក មហាធា ម៉ូហាម៉ាត់ បានធ្វើការស្បថចូលកាន់មុខតំណែងជា នាយករដ្ឋមន្រ្តី។ ក្នុងពេលកាន់តំណែងជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដំបូងរបស់លោក បានឆ្លងកាត់សម័យកាលទំនើបកម្មអភិវឌ្ឍ ក៏ដូចជាការរីកចម្រើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ហើយរដ្ឋាភិបាលរបស់លោកក៏បានផ្តួចផ្តើមធ្វើគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងប្រទេសឲ្យមានភាពជឿនលឿនដាច់គេ។

លើសពីនេះទៅទៀត លោកក៏ត្រូវបានប្រជាជនក្នុងប្រទេសរិះគន់ និងមិនគាំទ្រអំពីការប្រមូលផ្ដុំអំណាចរបស់លោក ដោយប្រើប្រាស់ឯករាជ្យភាពរបស់ខ្លួនទៅប្រព័ន្ធតុលាការ និងសិទ្ធិប្រពៃណីក្នុងរាជវង្សរបស់ប្រទេសម៉ាឡេស៊ីទៀតផង ដោយសារតែលោកបានប្រើប្រាស់ច្បាប់សន្តិសុខផ្ទៃក្នុងមួយ ដែលឈានដល់ការឃុំឃាំងសកម្មជន ឥស្សរជនសាសនា និងក្រុមអ្នកប្រឆាំងនយោបាយជាមួយលោក សូម្បីតែឧបនាយករដ្ឋមន្រ្តី ក៏ត្រូវបានគាត់បានបណ្តេញចេញពីមុខតំណែងដែរ ដូច្នេះហើយចំពោះការទប់ស្កាត់សេរីភាពស៊ីវិល និងគោលនយោបាយសេដ្ឋកិច្ច បានធ្វើឲ្យទំនាក់ទំនងរបស់លោកជាមួយនឹងប្រទេសលោកខាងលិចមានភាពមិនចុះសម្រុង។

ជាមួយគ្នានេះផងដែរ ចំពោះគណបក្សជនជាតិដើមភាគតិចម៉ាឡេស៊ី ដែលមានលោក មហាធា ម៉ូហាម៉ាត់ ជាប្រធាន គឺត្រូវបានចុះបញ្ជីជាផ្លូវការក្នុងគណបក្សនយោបាយក្នុងឆ្នាំ២០១៦ ហើយគិតមកដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ លោក មហាធា ម៉ូហាម៉ាត់ ត្រូវបានប្រកាសជាបេក្ខជនសម្ព័ន្ធចម្រុះ ប៉ាតាតានហារ៉ាផាន ជានាយករដ្ឋមន្រ្តីសម្រាប់ការបោះឆ្នោតសេរីក្នុងឆ្នាំ២០១៨ ក្នុងផែនការលើកលែងទោសលោក Anwar Ibrahim ដែលជាឥស្សរជនយោបាយត្រូវបានឃុំឃំាងខ្លួន និងប្រគល់តំណែងឲ្យគាត់ ប្រសិនបើយុទ្ធនាការនេះទទួលបានជោគជ័យពិតប្រាកដមែន។ ក្រោយអំពីទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតក្នុងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ លោក មហាធា ម៉ូហាម៉ាត់ បានធ្វើការស្បថចូលកាន់តំណែងជា នាយករដ្ឋមន្រ្តីរបស់លោក ដែលត្រូវបានគេចាត់ទុកថាជា មេដឹកនាំមានវ័យចំណាស់ជាងគេបង្អស់លើពិភពលោករហូតមកដល់ពេលបច្ចុប្បន្ននេះ៕ ដោយ៖ ដេត ដាវីត

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង