អ្នកគួរជៀសវាងទម្លាប់អាក្រក់ទាំង ១០ យ៉ាងនេះ ដើម្បីរក្សាភាពជោគជ័យ និងប្រសិទ្ធភាពការងារ

 

(TNM)៖ ចំពោះបញ្ហាជាច្រើនដែលបុគ្គលជោគជ័យតែងតែជៀសវាង និងមិនប្រព្រឹត្តព្រោះថា ទម្លាប់ឬសកម្មភាពទាំងនោះ តែងតែប៉ះពាល់ទៅដល់ប្រសិទ្ធភាពការងារ ដែលលទ្ធផលចុងក្រោយគឺប៉ះពាល់ទៅដល់ភាពជោគជ័យតែម្ដង ។

ដូច្នេះខាងក្រោមនេះ ជាចំណុចទាំង ១២ ដែលបុគ្គលជោគជ័យតែងតែជៀសវាងមិនប្រព្រឹត្តឡើយ៖

១. ការធ្វើការងារច្រើនហួសហេតុពេក

នៅពេលដែលបុគ្គលជោគជ័យបំពេញកិច្ចការងារ ពួកគេរមែងតែងដឹងពីដែនកំណត់របស់ខ្លួន បើទោះបីជាពួកគេមានក្រមសីលធម៌ល្អក្នុងការបំពេញតួនាទីរបស់ខ្លួនក៏ដោយ ក៏ពួកគេមិនដែលធ្វើការហួសពីដែនកំណត់របស់ខ្លួនក្នុងរយ:ពេលដ៏ខ្លីឡើយ ដូច្នេះយើងត្រូវតែដឹងជានិច្ចថា តើសមត្ថភាព និងកម្លាំងរបស់យើងអាចធ្វើបានកម្រិតណានោះ ។

២. ការវក់ជាមួយនឹងបច្ចេកវិទ្យាទំនើបៗ

ប្រព័ន្ធបច្ចេកវិជ្ជាទំនើប កំពុងតែប្រែក្លាយមនុស្សជាច្រើនឲ្យទៅជាទាសកររបស់វា ព្រោះយើងប្រើប្រាស់វាជារៀងរាល់ថ្ងៃ និងស្ទើរតែរាល់ពេល សូម្បីក្នុងវេលាមិនចាំបាច់ក៏ដោយ។ ប៉ុន្តែបុគ្គលដែលជោគជ័យគេមិនដែលចំណាយពេលច្រើនឥតប្រយោជន៍នឹងប្រព័ន្ធផ្សព្វផ្សាយនោះទេ ហើយថែមទាំងមិនធ្វើរឿងដែលគ្មានផលចំណេញថែមទៀតផង ។

៣. ការមិនមានផែនការច្បាស់លាស់

ចំពោះយើងកំពុងត្រៀមខ្លួនទៅជាបុគ្គលបរាជ័យហើយ ប្រសិនបើយើងគ្មានផែនការច្បាស់លាស់ត្រូវបានរៀបចំសម្រាប់ខ្លួន មានន័យថា ដូច្នេះអ្វីដែលយើងគួរធ្វើនោះគឺត្រូវរៀបចំគម្រោងជាមុនសិនទើបការអនុវត្តនូវសកម្មភាពទាំងនោះទទួលបានភាពជោគជ័យ និងលទ្ធផលល្អប្រសើរ ។

៤. ការមិនយកចិត្តទុកដាក់លើចំណុចណាមួយឲ្យច្បាស់

ការផ្លាស់ប្តូរនូវកិច្ចការដែលសំខាន់ៗ មិនមែនជារឿងដែលល្អឡើយ យើងត្រូវដឹងជានិច្ចនូវបញ្ហាអាទិភាពទី១ ទី២ និងបន្តបន្ទាប់នៅគ្រប់ពេលទាំងអស់ ជំនួសដោយការធ្វើរឿងដែលវឹកវរ និងមិនចាំបាច់ក្នុងជីវិតរបស់យើង គឺត្រូវព្យាយាមផ្តោតការ យកចិត្តទុកដាក់ទៅលើបញ្ហាដែលពិតបានហើយ ។

៥. ការធ្វើការយឺតខ្លាំងពេក

នៅក្នុងបរិបទនេះ មិនមែនមានន័យថា យើងគួរតែដោះខ្លួនពីទំនួលខុសត្រូវការងាររបស់ខ្លួនឡើយ តែគឺពេលដែលយើងចំណាយលើខ្លួនឯង បើទោះបីជាយើងដឹងថា យើងកំពុងស្ថិតក្នុងស្ថានភាពនេះ ក៏មិនគួរឲ្យវាក្លាយទៅជាទម្លាប់ឡើយ។ ការទទួលទានដំណេកឲ្យបានគ្រប់គ្រាន់នៅពេលយប់ គឺជាកត្តាដ៏សំខាន់ដើម្បីក្លាយទៅជាបុគ្គលជោគជ័យផងដែរ ។

៦. ការបោះបង់កិច្ចការដែលមិនទាន់ធ្វើរួចហើយ

ចំពោះបុគ្គលដែលជោគជ័យមិនដែលរត់ចោលកិច្ចការដែលខ្លួនមិនទាន់បំពេញរួចឡើយ ត្រូវយល់ពីតម្លៃនៃពេលវេលា ឆក់យកឱកាស និងរីករាយគ្រប់ពេលទាំងអស់ មានភាពអត់ធ្មត់ គ្មានការខ្ជិលច្រអូស និងមិនត្រូវទុកការងារដល់ស្អែកឡើយ គឺត្រូវធ្វើថ្ងៃនេះឲ្យហើយ ព្រោះការដែលទុកការងារចោលអាចឲ្យអ្នកខ្ជិលធ្វើនៅថ្ងៃបន្ទាប់ ។

៧. ការមិនស្ដាប់សំដីរបស់អ្នកដទៃ

គ្មាននរណាម្នាក់អាចដឹងអំពីអ្វីៗ គ្រប់បែបយ៉ាងនោះទេ ដូច្នេះទើបយើងត្រូវតែយកចិត្តទុកដាក់ជានិច្ច នៅពេលដែលអ្នកដទៃ ចែករំលែកនូវគំនិតរបស់គេមកកាន់យើង វានឹងជួយឲ្យយើងទទួលបាននូវគំនិតថ្មីៗ ហើយវាអាចជាជំនួយនៅពេលខ្លះផងដែរ នៅពេលដែលយើងមិនអាចរកគំនិតណាមួយឃើញ ។

៨. ការធ្វើការតែម្នាក់ឯង

ការចំណាយពេលធ្វើការតែម្នាក់ឯង នឹងធ្វើឲ្យយើងធុញថប់ខ្លាំង ជាពិសេសនៅពេលដែលយើងប្រញាប់ប្រញាល់ក្នុងការបញ្ចប់ការងារឲ្យទាន់ពេលកាលកំណត់ ដូច្នេះវានឹងធ្វើឲ្យយើងបាត់បង់ឱកាស និងគ្មានប្រសិទ្ធការងារផងដែរ ដោយសារតែមានគំនិតមិនគ្រប់គ្រាន់ ព្រោះមនុស្សគ្រប់រូបតែងមានគំនិតមិនដូចគ្នាទេ ។

៩. ការគិតថាខ្លូនឯងចេះអស់ហើយ

គ្មានអ្នកណាម្នាក់ដែលយល់ដឹងគ្រប់យ៉ាងទេ ប្រសិនបើយើងមិនបានពង្រីកបន្ថែមនូវចំណេះដឹង និងជំនាញរបស់យើងជាប្រចាំនោះទេ យើងនឹងមិនអាចទទួលបាននូវសមិទ្ធផលល្អនោះឡើយ ព្រោះថាខួរក្បាលរបស់យើងចាំបាច់ត្រូវតែរៀនអ្វីដែលថ្មីជានិច្ច ដើម្បីបង្កើននូវដែនកំណត់របស់យើង ។

១០. ការអនុញ្ញាតឲ្យមានការរំខានកំឡុងពេលដែលគេកំពុងបំពេញកិច្ចការនោះ

គ្មានអ្នកណាម្នាក់ចូលចិត្តការដែលត្រូវបានគេរំខានឡើយ ប្រសិនបើយើងត្រូវបានគេរំខានពេលដែលយើងកំពុងធ្វើការនោះយើងនឹងមិនអាចបង្កើនបាននូវផលិតភាពបានឡើយ ព្រោះខួរក្បាលរបស់យើងយ៉ាងហោចណាស់ត្រូវការពេល ២៥ នាទី ដើម្បីផ្តោតលើការងារនោះម្តងទៀត ។

ជាចុងក្រោយ អ្នកត្រូវដឹងថាតើបណ្តាលមកពីអ្វីដែលមនុស្សជោគជ័យ នៅតែជោគជ័យ ហើយតើពួកគេធ្វើអ្វីខ្លះទើបជោគជ័យ និងអាចធ្វើឲ្យការងារពួកគេមានប្រសិទ្ធភាពខ្ពស់ ។ដូចនេះខាងលើសុទ្ធតែជា វិធីសាស្រ្តដើម្បីជៀសឆ្ងាយពីទម្លាប់អាក្រក់ដែលកើតឡើងមកលើយើងសព្វថ្ងៃ ក្នុងគោលបំណងឲ្យខ្លួនក្លាយជាមនុស្សមានទម្លាប់ល្អ ៕

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង