Forter6-IM BOOST FORCE

យុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពទាំង ៦ ដើម្បីសុំប្រធានឲ្យដំឡើងប្រាក់ខែបានជោគជ័យ

 

(TNM)៖ ជាធម្មតាទេ បុគ្គលិកគ្រប់រូបតែងប្រាថ្នា ចង់បានប្រាក់ខែខ្ពស់ ដើម្បីផ្គត់ផ្គង់ជីវភាពរបស់ខ្លួន និងគ្រួសារ ក៏ប៉ុន្តែក្រុមហ៊ុននីមួយៗ មិនមែនចេះតែដំឡើងប្រាក់ខែដល់បុគ្គលិករបស់ខ្លួនងាយៗ ឡើយ ព្រោះអ្វីៗ គឺធ្វើទៅតាមគោលការណ៍ជាសំខាន់មានន័យថា ទាល់តែបុគ្គលិកនោះជាមនុស្សដែលមានសមត្ថភាពខ្ពស់ និងយកចិត្តទុកដាក់ទើបឆាប់បានឡើងប្រាក់ខែលឿន ។

ទាំងនេះ គឺជាយុទ្ធសាស្ត្រ ៧ យ៉ាងដែលធ្វើឲ្យបុគ្គលិកអាចសុំដំឡើងប្រាក់ខែ យ៉ាងមានប្រសិទ្ធភាពណាស់៖

១. អ្នកគួរជ្រើសឱកាសក្នុងការបង្ហាញសមត្ថភាព
ចំពោះការស្នើសុំដំឡើងប្រាក់ខែ គឺជារឿងសំខាន់ ដូច្នេះមិនមែននឹកឃើញចង់បានភ្លាម ហើយទៅសុំភ្លាមនោះទេ ព្រោះវាអាចនាំឲ្យមានភាពបរាជ័យច្រើនជាងជោគជ័យ។ ក្នុងន័យនេះនៅពេលដែលក្រុមហ៊ុនកំពុងតែជោគជ័យអ្នកអាចបង្ហាញ ពីសមត្ថភាពក្នុងការបំពេញការងារផងដែរ ទើបការសុំដំឡើងប្រាក់ខែនេះ គឺជាពេលដ៏សក្ដិសមបំផុតចំពោះអ្នក ។

២. អ្នកគួររើសយកពេលវេលាសមស្របមួយ
បុគ្គលិកចេះតែដាក់សំណើទៅកាន់ប្រធានរបស់ខ្លួន ខណៈគាត់កំពុងមានភារកិច្ចស្មុគស្មាញជាច្រើនដែលត្រូវបំពេញ ព្រោះអារម្មណ៍របស់ប្រធានក៏ជារឿងសំខាន់ផងដែរ ព្រោះបើទោះបីជា គាត់មិនសូវមមាញឹកក្តី តែបើមើលទៅមានអារម្មណ៍មិនល្អដោយសារអ្វីមួយនោះ។ ក្នុងន័យនេះគប្បីសង្កេតមើលទាំងសកម្មភាព និងអារម្មណ៍របស់អ្នកគ្រប់គ្រងថាពេលណាដែលយើងធ្វើទៅមានផលល្អដល់អ្នក ។

៣. អ្នកគួរត្រៀមហេតុផលក្នុងពេលចរចាជាមួយប្រធាន
ពេលដែលមានការចរចាតំឡើងប្រាក់ខែដោយផ្ទាល់ជាមួយនឹងប្រធាននោះ ប្រាកដជាមានសំណួរជាច្រើនទាក់ទងនឹងបញ្ហានេះ ។ ដូច្នេះមុនពេលទៅជួបផ្ទាល់ជាមួយប្រធានលើបញ្ហាសុំដំឡើងប្រាក់ខែ អ្នកគួរណាស់ត្រៀមហេតុផលសមស្របជាច្រើន ដែលប្រទាក់ក្រឡាគ្នា ព្រោះវាជាចំណុចសំខាន់ក្នុងការជំរុញឲ្យប្រធានសម្រេចចិត្តតាមបំណងរបស់យើង ។

៤. អ្នកត្រូវដឹងពីចំណុចខ្លាំងរបស់ខ្លួន ដោយប្រៀបនឹងបុគ្គលិកដទៃ
អ្នកគួរតែបង្ហាញពីសកម្មភាពដ៏សំខាន់ក្នុងការងារប្រចាំថ្ងៃដែល បុគ្គលិកដទៃទៀតមិនអាចធ្វើល្អដូច។ វាជាចំណុចដ៏សំខាន់ ដើម្បីបង្ហាញថា អ្នកពិតជាសាកសមជាបុគ្គលិកដែលទទួលបានប្រាក់ខែខ្ពស់ជាងអ្នកដទៃ។ ដូច្នេះនៅពេលចរចាជាមួយប្រធានវាជារឿងងាយស្រួលក្នុងការបង្ហាញពី ចំណុចខ្លាំងរបស់យើងតែម្តង ។

៥. អ្នកត្រូវវិភាគលើទីផ្សារប្រាក់ខែជាក់ស្តែង
ទោះបីជាយើងជាបុគ្គលិកពូកែយ៉ាងណាក៏ដោយក្រុមហ៊ុនក៏មិនអាចដំឡើង ប្រាក់ខែខ្ពស់ហួសពីតម្លៃនៅលើទីផ្សារបច្ចុប្បន្ននោះទេ។ ដូច្នេះមុននឹងធ្វើការស្នើសុំការដំឡើងប្រាក់ខែនោះយើងគួរណាស់តែ ធ្វើការស្រាវជ្រាវលើប្រាក់ខែក្នុងតំណែងដែលកំពុងធ្វើនេះជាមុនសិន ថាតើតំណែងប្រភេទហ្នឹងនៅលើទីផ្សារប្រាក់ខែខ្ពស់បំផុតប៉ុន្មាន ។

៦. អ្នកត្រូវយល់ដឹងពីយុទ្ធសាស្ត្រក្នុងពេលតថ្លៃឡើងចុះ
ក្នុងពេលដែលតថ្លៃតំឡើងប្រាក់ខែនោះអ្នកត្រូវប្រើ យុទ្ធសាស្ត្រដើម្បីទទួលបានចំនួនដែលអ្នកចង់បាន។ ឧទាហរណ៍ថា អ្នកចង់ឲ្យក្រុមហ៊ុនដំឡើងប្រាក់ខែ ១០% ដូច្នេះអ្នកគួរប្រាប់ថា ចង់បានការតំឡើង ១២% ឬ១៣%នៃប្រាក់ខែអ្នក ព្រោះបើដាក់សុំ ១០ % ក្រុមហ៊ុនប្រាកដណាស់នឹងដំឡើងក្រោម ១០% មិនខាន។

ជាចុងបញ្ចប់ បុគ្គលិកគ្រប់រូបត្រូវតែខិតខំប្រឹងប្រែង យកចិត្តទុកដាក់ និងអភិវឌ្ឍន៍សមត្ថភាពខ្លួនឲ្យបានល្អប្រសើរ ក៏ដូចអនុវត្តនូវយុទ្ធសាស្រ្តទាំង ៧ ខាងលើនេះ បើចង់បានប្រាក់ខែខ្ពស់ ដើម្បីផ្គត់ផ្គង់ជីវភាពរបស់ខ្លួន និងគ្រួសារ ៕

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង