Forter6-IM BOOST FORCE

វិធីសាស្រ្តទាំង ៨ សំខាន់ៗ ដើម្បីធ្វើឲ្យអាជីវកម្មអ្នកជោគជ័យ ពីសេដ្ឋីជំនួញអង់គ្លេសម្នាក់ លោក អាឡេន ម៉ៃឃើល ស៊ូហ្គឺ

(TNM)៖ សេដ្ឋីសញ្ជាតិអង់គ្លេសមួយរូប លោក អាឡេន ម៉ៃឃើល ស៊ូហ្គឺ ដែលមានអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួន ហើយលោកក៏ជាអ្នកប្រឹក្សាយោបល់ អាជីវកម្ម និងនយោបាយល្បីល្បាញនៅចក្រភពអង់គ្លេស ។
ទាំងនេះ គឺជាដំបូន្មានមួយចំនួន ដើម្បីធ្វើឲ្យអាជីវកម្មមួយប្រកបដោយភាពជោគជ័យ។

១. អ្នកគួរតែចេះកំណត់វាសនាខ្លួនឲ្យបានច្បាស់: ប្រសិនបើអ្នកចង់ជោគជ័យ អ្នកត្រូវចេះកំណត់ និងគ្រប់គ្រងវាសនារបស់ខ្លួន មិនមិនឲ្យព្រេងវាសនាមកកំណត់ជូនអ្នកឡើយ ព្រោះគ្មាននរណាម្នាក់មកគិត ឬ ធ្វើអ្វីៗដើម្បីអ្នកឡើយមានតែអ្នកខ្លួនឯងប៉ុណ្ណោះដែលធ្វើអ្វីៗ ដើម្បីខ្លួនឯង និងដើម្បីសង្គម ។

២. អ្នកហ៊ានទទួលស្គាល់ភាពបរាជ័យរបស់ខ្លួន: អ្នកត្រូវតែធ្វើជាបុគ្គលពិតមួយរូប គឺមិនមែនដេកស្រមៃតែភាពជោគជ័យខ្លួនឡើយ ត្រូវហ៊ានប្រថុយ និងហ៊ានទទួលយកភាពបរាជ័យ ព្រោះសហគ្រិនគ្រប់រូបមុននឹងពួកគេជោគជ័យ ពួកគេសុទ្ធតែជាមនុស្សដែលចេះរៀនសូត្រពីភាពបរាជ័យរបស់ខ្លួន ។

៣. អ្នកគួរចេះឆក់យកឱកាស: គ្រប់បុគ្គលដែលរកស៊ីជោគជ័យទាំងអស់គឺជាមនុស្សដែលយល់ដឹងពីទីផ្សារច្រើន ស្រាវជ្រាវទីផ្សារច្រើន និងវិភាគពីទីផ្សារច្រើន ដែលជាហេតុធ្វើឲ្យពួកគេមើលឃើញឱកាស ក្នុងការពង្រីកអាជីវកម្មខ្លួនបានកាន់តែខ្លាំង ក្នុងទីផ្សារ ។

៤. អ្នកគួរតាមឲ្យជាប់នូវអ្វីដែលអ្នកដឹង: អ្នកត្រូវវិនិយោគទៅលើអ្វីដែលលោកអ្នកយល់នឹងស្គាល់ប៉ុណ្ណោះ ព្រោះវាជួយធ្វើឲ្យការវិនិយោគរបស់លោកអ្នកប្រកបដោយភាពឈ្លាសវៃ និងដំណើរការបានល្អនូវអ្វីដែលលោកអ្នកបានធ្វើ គឺវាប្រសើរជាងធ្វើរឿងដែលអ្នកមិនដឹង និងមិនយល់ ។

៥. អ្នកគួរអបអរសាទរ និងចូលរួមរីករាយជាមួយក្រុមការងារ: ការប្រើលុយមួយមុខដើម្បីអបអរសាទរចំពោះក្រុមការងារ មិនទាន់គ្រប់គ្រាន់នោះឡើយ អ្នកត្រូវចេះកោតសរសើរចំពោះស្នាដៃដែលពួកគេសម្រេចបាន ផ្តល់កិត្តិយសចំពោះអ្វីដែលពួកគេគួរទទួលបាន នេះជាការលើកកម្លាំងចិត្តមួយឲ្យពួកគេមានឆន្ទៈក្នុងការធ្វើការងារចេញពីចិត្តចំពោះអ្នក ។

៦. អ្នកត្រូវមានវិន័យល្អឲ្យខ្លួនឯង: វិន័យល្អនាំមកនូវទម្លាប់ល្អ ទម្លាប់ល្អនាំឲ្យបែបបត់ជីវិតរបស់អ្នករស់នៅល្អដែរ សូម្បីតែក្នុងអាជីវកម្មក៏ដូចគ្នាត្រូវមានវិន័យល្អចំខ្លួនឯងគោរពពេលវេលាគោរពអ្នកដទៃ នឹងត្រូវធ្វើឲ្យបានរាល់អ្វីដែលអ្នកនិយាយ ឬសន្យាជាមួយមនុស្សដទៃ ។

៧. អ្នកត្រូវតាមដានឲ្យជាប់រាល់អ្វីដែលអ្នកកំពុងដំណើរការ: អ្នកត្រូវតែចេះគ្រប់ស្ថានការណ៍ទាំងអស់ដែលកំពុងដំណើរការក្នុងអាជីវកម្មខ្លួន ព្រោះវាជួយធ្វើឲ្យអ្នកមើលឃើញនូវអ្វីដែលកំពុងដំណើរការបានល្អ និងអ្វីដែលដំណើរការមិនបានល្អ ដើម្បីជួយធ្វើឲ្យដំណើរប្រតិបត្តិការរបស់អ្នកកាន់តែប្រសើរ ។

៨. អ្នកត្រូវវិភាគពីស្ថានភាពទីផ្សារ: ក្នុងនាមជាម្ចាស់អាជីវកម្មអ្នកមិនមែនគ្រាន់តែផលិតនូវផលិតផលមួយ ឬ សេវាកម្មមួយដែលមានគុណសម្បត្តិគ្រប់គ្រាន់អាចប្រកួតប្រជែងជាមួយដៃគូប៉ុណ្ណោះទេ អ្នកត្រូវតែចេះស្វែងយល់ពីទីផ្សាររបស់ខ្លួនផងដែរ តើមានអ្វីប្រែប្រួលខ្លះ ហើយបើប្រែប្រួល តើអ្នកគួរធ្វើដូចម្ដេចក្នុងស្ថានភាពជាក់ស្ដែងណាមួយ ៕

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង