ចំណុចសំខាន់ទាំង ៥ ដើម្បីឲ្យអ្នកអាចបង្កើនតុល្យភាពក្នុងការងារ និងជីវិតបានដោយងាយ

(TNM)៖ ជារៀងរាល់ថ្ងៃ មនុស្សយើងតែងមានការងារមួយចំនួន ដែលត្រូវការវត្តមានរបស់អ្នកជាចាំបាច់ ការងារខ្លះ មកដល់ក្នុងពេលដំណាលគ្នា មានការងារដែលបន្ទាន់ ការងារប្រចាំថ្ងៃ ដែលពិតជាធ្វើអោយភ្លេចគិតពីការបែងចែកពេលវេលា សម្រាប់ខ្លូនឯង ក្នុងការដំណើរកម្សន្ដ ជួបជុំគ្រួសារ ឬមិត្តភក្កិជាដើម។ ដូច្នេះតើត្រូវធ្វើបែបណា ដើម្បីជួយឱ្យអ្នកមានអារម្មណ៍ថា ពេលវេលាសម្រាប់ការងារ និងជីវិត កាន់តែមានតុល្យភាព?

១. អ្នកអាចសម្រាកធ្វើការ នៅពេលល្ងាច
បន្ទាប់ពីអាហារពេលល្ងាច អ្នកអាចសាកល្បង យកពេលវេលាសម្រាកមួយភ្លែត និងផ្តោតសំខាន់លើជីវិតការងាររបស់អ្នក នោះអ្នកនឹងដឹងថា តើមានអ្វីខ្លះ ដែលពិតជាបន្ទាន់ខ្លាំង ដែលត្រូវតែធ្វើការងារនោះជាអាទិភាពមុនគេ រួចមកការងារបន្ទាប់ៗទៀត ។ សម្រាប់ការងារមួយចំនួន ដែលមិនប្រញាប់ ទោះជាអ្នកធ្វើវានៅថ្ងៃបន្ទាប់ ក៏ដោយ ក៏មិនមានអ្វីផ្លាស់ប្ដូរដែរ ។

២.អ្នកមិនចាំបាច់នៅក្នុងការិយាល័យគ្រប់ពេលទេ
វាពិតជាពិបាក ដែលតម្រូវអោយអ្នកឃ្លាតឆ្ងាយពីការិយាល័យ ដូច្នេះឧបករណ៍ផ្ទាល់ខ្លួនអ្នកអាច បញ្ចូលជាមួយនឹងកម្មវិធីកន្លែងការងាររបស់យើង ដូចជា កម្មវិធីអ៊ីមែល ដែលអ្នកអាចបើកលើទូរស័ព្ទបាន ឬកម្មវិធីផ្សេងៗទៀត។ អ្នកអាចប្រើទោះបីជាអ្នកមិនទៅការិយាល័យ ឬមិនអង្គុយមុខកុំព្យូទ័រមិនមែនមានន័យថា អ្នកផ្តាច់ខ្លួនចេញពីការងារ ហើយមកផ្តោតលើទិដ្ឋភាពផ្សេងទៀតនៃជីវិតវិញទេ ។

៣.អ្នកអាចបង្កើតពេលសម្រាប់ខ្លួនឯង
ប្រើពេលវេលាមួយចំនួន ដើម្បីបន្ថូរចិត្តខ្លួនឯង វាជាទំនួលខុសត្រូវលើខ្លួនឯង វាជាការសម្រាកនិងសន្សំកម្លាំងឡើងវិញប៉ុណ្ណោះ ។ អង្គភាពមួយនឹងទទួលយកអ្វីដែលអ្នកបានផ្តល់ឱ្យដូច្នេះមិនចាំបាច់ផ្តល់ឱ្យនូវអ្វីគ្រប់យ៉ាង ដោយមិនយកត្រឡប់មកវិញនោះដែរ នេះនិយាយពីពេលវេលាដែល អ្នកលះបង់សម្រាប់ក្រុមហ៊ុន និងការយកពេលវេលាសម្រាកពីក្រុមហ៊ុនវិញ សម្រាប់ខ្លួនឯង ។

៤.អ្នកអាចធ្វើឲ្យថ្ងៃចុងសប្តាហ៍ អោយដូចជាវិស្សមកាល
អ្នកមិនត្រូវខ្ជះខ្ជាយពេលវេលាចុងសប្តាហ៍ទេ អ្នកអាចកំណត់ពេលវេលា សម្រាប់ខ្លួនអ្នក ក៏ដូចជា ណាត់ជួបមិត្តភក្តិនិយាយគ្នាលេង និងរីករាយសកម្មភាពចុងសប្តាហ៍ផ្សេងទៀត ដើម្បីសម្រាកបង្កើនថាមពល បំបាត់ភាពតានតឹងពីក្នុងសម្ពាធការងារ។ តែវាមិនចាំបាច់ដែលគ្រប់ពេល ត្រូវតែធ្វើបែបនេះទេ អ្នកត្រូវ រីករាយជាមួយល្ងាចថ្ងៃអាទិត្យរបស់អ្នក ហើយត្រឡប់ទៅធ្វើការវិញនៅព្រឹកថ្ងៃចន្ទ ដោយភាពស្រស់ស្រាយបំផុត ។

៥.អ្នកអាចប្រើបច្ចេកវិទ្យា ដើម្បីបង្កើនផលិតភាព
ជាការពិត អ្នកអាចធ្វើការពីគ្រប់ទីកន្លែង ទោះពេលអ្នកកំពុងធ្វើដំណើរក្ដី ម្យ៉ាងអ្នកអាចគេចរកតំបន់ដែលស្ងប់ស្ងាត់ជាងក្នុងការិយាល័យ មានការរំខានតិចតួចពីបរិស្ថានជុំវិញ ដើម្បីធ្វើឯកសារផ្សេងៗ ។ បច្ចេកវិទ្យាបានផ្លាស់ប្តូរវិធី ដែលយើងធ្វើការតែត្រូវប្រើវានៅក្នុងវិធី ដែលមានប្រសិទ្ធិភាពបំផុតនេះមានន័យថា ពិចារណាជាថ្មីនូវគោលបំណងនៃការប្រើឧបករណ៍ទាំងនេះ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប អោយមានប្រយោជន៍ តែអ្នកមិនគួរកំពុងផ្តោតខ្លាំងពេកនោះទេ ។

ចំនុចទាំង ៥ ខាងលើ ពិតជាងាយស្រួលក្នុងការអនុវត្ត និងមិនតម្រូវឱ្យមានការផ្លាស់ប្តូរខ្លាំងក្នុងការងារ ឬក្នុងជីវិតឡើយ ម្យ៉ាងអ្នកអាចនឹងអនុវត្តការងារបានល្អប្រសើរជាងមុន រក្សាបានតុល្យភាពជីវិត និងការងារ ប៉ុន្តែត្រូវតែប្រាកដថាមានផលិតភាពការងារកើនឡើង និងមានផ្លែផ្កាល្អនៃវិធីសាស្រ្តខាងលើនោះ ៕

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង