Forter6-IM BOOST FORCE

សម្រង់គតិបណ្ឌិតគំនិតជ្រៅជ្រេះ ទាំង១០ របស់មេដឹកនាំ និងបុគ្គលល្បីៗលើសកលលោក

TNM (ជោគជ័យ)៖ អង្គភាពព័ត៌មាន TNM មានកត្តិយស សូមលើកយកនូវគតិបណ្ឌិតចំនួន១០ឃ្លាប្រកបដោយការអប់រំលើសលប់ និងបណ្តុះស្មារតីឲ្យមនុស្សមានការអំនត់ តស៊ូ ក្នុងឆាកជីវិតឲ្យទទួលបានភាពជោគជ័យ មកចែកជូនដល់មិត្តអ្នកអានពេលនេះ ដោយអមជាមួយនឹងរូបភាពរបស់មេដឹកនាំ និងបុគ្គលល្បីៗទាំងនេះ។

១. សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា)៖ មេរៀនពីអតីតកាលអាចដឹកនាំយើងឆ្ពោះទៅរកការធានានូវកេរដំណែលដ៏យូរអង្វែង សម្រាប់មនុស្សជាច្រើនជំនាន់ដែលមិនទាន់កើតមក។


២. អាប្រាហ៊ាម ឡីនខេន (ប្រធានាធិបតីទី ១៦ នៃសហរដ្ឋអាមេរិក)៖ អ្នកមិនអាចគេចពីការទទួលខុសត្រូវនៅថ្ងៃស្អែកបាន ដោយការគេចវេះពីវានៅថ្ងៃនេះទេ។


៣. អារីស្តូត (ទស្សនវិទូ និងអ្នកវិទ្យាសាស្រ្តជនជាតិក្រិច)៖ មានវិធីតែម្យ៉ាងគត់ដើម្បីជៀសវាងពីការរិះគន់ គឺកុំធ្វើអ្វីទាំងអស់ កុំនិយាយអ្វីទាំងអស់ ហើយក៏កុំចាប់ផ្តើមធ្វើអ្វីទាំងអស់។


៤. អាឌុល ហ៊ីត្លែរ (អ្នកនយោបាយអាឡឺម៉ង់ និងជាមេដឹកនាំបក្សណាស៊ី)៖ ប្រសិនបើអ្នកចង់ឲ្យអនាគតមានពន្លឺភ្លឺដូចព្រះអាទិត្យ ជាដំបូងអ្នកត្រូវតែខិតខំជានិច្ច ប្រៀបដូចជាការឆេះរបស់ព្រះអាទិត្យ។


៥. មហាម៉ាត់ អាលី (អ្នកប្រដាល់អាជីព ជាសកម្មជន និងសប្បុរសជនអាមេរិក)៖ មិត្តភាព មិនមែនជាអ្វីដែលអ្នកបានរៀននៅសាលានោះទេ ប៉ុន្តែប្រសិនបើអ្នកមិនបានដឹងពីអត្ថន័យនៃមិត្តភាព អ្នកពិតជាមិនបានរៀនអ្វីទាំងអស់។


៦. ហូជីមិញ (មេដឹកនាំបដិវត្តកុំម្មុយនិស្តវៀតណាម)៖ គ្មានអ្វីដែលមានតម្លៃល្អប្រសើរជាជាងឯករាជ្យភាព និងសេរីភាពនោះទេ។


៧. ឌេនីស វេតលី (អ្នកនិយាយបំផុសគំនិតជនជាតិអាមេរិក អ្នកនិពន្ធ និងជាទីប្រឹក្សា)៖ ជីវិត ពោរពេញទៅដោយគ្រោះថ្នាក់ ប៉ុន្តែមានហានិភ័យដ៏ធំតែមួយគត់ ដែលអ្នកគួរជៀសវាងនោះ គឺជាការមិនធ្វើអ្វីសោះ។


៨. ឌីរូបៃ អាបានី (មហាសេដ្ឋីពាណិជ្ជកម្មឥណ្ឌា)៖ ប្រសិនបើអ្នកមិនសាងក្តីសុបិន្តរបស់អ្នកនោះទេ អ្នកដទៃនឹងជួលអ្នកឲ្យជួយពួកគេក្នុងការកសាងក្តីសុបិន្តរបស់ពួកគេ។


៩. អ៊ុងសាន ស៊ូជី (អ្នកនយោបាយ អ្នកការទូត និងជាអ្នកនិពន្ធមីយ៉ាន់ម៉ា)៖ ពេលដែលអ្នកសំរេចចិត្តដើរផ្លូវជាក់លាក់ណាមួយហើយ អ្នកគួរតែដើរលើវារហូតដល់ទីបញ្ចប់ ហើយមិនត្រូវបង្វែរចេញដោយសារហេតុផលផ្ទាល់ខ្លួនឡើយ។


១០. ហេលឡេន ខេលឡឺ (អ្នកនិពន្ធ សកម្មជននយោបាយ និងសាស្ត្រាចារ្យជនជាតិអាមេរិក)៖ យើងមិនដឹងថាអព្ភូតហេតុអ្វីដែលត្រូវកើតឡើង នៅក្នុងជីវិតរបស់យើង ឬជីវិតរបស់អ្នកដទៃនោះទេ នៅពេលយើងខិតខំប្រឹងប្រែងធ្វើអ្វីមួយដែលយើងអាចធ្វើបាន។

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង