Forter6-IM BOOST FORCE

យោងតាមប្រសាសន៍ដ៏មានតម្លៃរបស់សាស្ត្រាចារ្យ ជ័យ ចាប ដើម្បីតែងកំណាព្យដែលអាចឆក់បេះដូងអ្នកអាននោះ កវីត្រូវមានចំណេះចម្រុះ និងទូលំទូលាយ

TNM (ភ្នំពេញ)៖ ដូចដែលយើងបានស្គាល់មកហើយថាលោកសាស្ត្រាចារ្យ ជ័យ ចាប ជាអ្នកឯកទេសខាងនិពន្ធកំណាព្យ បានឲ្យនិយមន័យថា កំណាព្យគឺ ជាសិល្ប៍អត្ថបទ ដែលមានចំណាប់ចួនរណ្តំណែងណង និងត្រឹមត្រូវតាមក្បួតខ្នាតកាព្យ ហើយមានសមត្ថភាពខាបបេះដូង អន្ទងព្រលឹងអ្នកអាន អ្នកស្តាប់ ឲ្យរំជើបរំជួលចិត្ត។ ដើម្បីនិពន្ធកាព្យដែលអាចឆក់បេះដូងអ្នកអាន អ្នកស្តាប់ឲ្យលន្លង់លន្លោចតាមបាននោះ កវីត្រូវតែមានទេពកោសល្យពីកំណើត មានដុងពីកំណើត ចូលចិត្តការតែងដូចជាចម្រៀង កំណាព្យ ឬតាមរយៈការមើលសៀវភៅ និងសកម្មភាពប្រចាំថ្ងៃដែលបណ្តាលឲ្យយើងមានស្នាដៃ ក្នុងការតាក់តែងតាំងពីតូចតាមរយៈទេពកោសល្យ និងយល់ដឹងច្បាស់ពីមូលដ្ឋាននៃការតែងកាព្យ។

ជាងនេះទៅទៀត អ្នកនិពន្ធក៏ត្រូវដឹងពីក្បួនខ្នាត និងរបៀបក្នុងកាតែងបទនីមួយៗក្នុងសម័យកាលផ្សេងៗ ហើយអនុវត្តក្នុងការសរសេរឲ្យបាន ៥០០០ កំណាព្យតាមពេលវេលាជាក់ស្តែង ដើម្បីទទួលបានបទពិសោធន៍ និងគំនិតថ្មីៗឲ្យកំណាព្យយើងពិរោះពិសា។ ម្យ៉ាងទៀត អ្នកនិពន្ធក៏ត្រូវមានចំណេះដឹហទូទៅទូលំទូលាយ ចម្រុះទាំងផ្នែកចិត្តសាស្ត្រ គរុកោសល្យ ទស្សនវិទ្យា ប្រវត្តិសាស្ត្រ ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ រដ្ឋបាលជាដើម និងត្រូវដឹងថាខ្លួនចង់សរសេរពីអ្វី ឱ្យនរណាអាន និងអ្នកនាំអ្នកអានទៅណា។

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង