Forter6-IM BOOST FORCE

តើត្រូវធ្វើយ៉ាងណា ដើម្បីក្លាយទៅជាមនុស្សជោគជ័យម្នាក់បាន?

 

(TNM)៖  មនុស្សគ្រប់រូបនៅលើពិភពលោករមែងតែងជួបនូវឧបសគ្គដែលមានរៀងៗខ្លួនក្នុងជីវិតប្រចាំថ្ងៃលើការសិក្សា ការងារ ជំនួញជួញដូរ ការងារនយោបាយ ក៏ដូចជាការងារសេដ្ឋកិច្ចជាដើមដែលធ្វើឲ្យពួកគេពេលខ្លះចង់បោះបង់នូវកិច្ចការទាំងនោះដោយមានបញ្ហាជាច្រើនរាប់មិនអស់ដាក់សម្ពាធលើពួកគេយ៉ាងធ្ងន់ធ្ងរ ក៏ប៉ុន្តែយើងក្រឡេកមើលទៅលើមនុស្សមួយចំនួនបានជំនះនូវបញ្ហាដែលកើតមានក្នុងឆាកជីវិតរបស់ពួកគេបានដោយវិធីសាស្រ្តនៃការគិតដ៏អស្ចារ្យតាមរយៈបទពិសោធន៍ពីការប្រមើលមើលយ៉ាងច្បាស់ក្នុងសង្គម និងឱកាសរបស់ពួកគេក្នុងការដោះស្រាយបញ្ហាតាមសមត្ថភាព ឲ្យទៅជាភាពល្អប្រសើរវិញ នោះគេហៅថាជា មនុស្សជោគជ័យ។

ទាំងនេះគឺ ជាគន្លឹះមួយចំនួនដើម្បីទទួលបានជោគជ័យក្នុងឆាកជីវិត៖

១. ជាដំបូងអ្នកគួរតែជឿជាក់លើខ្លួនឯង និងសមត្ថភាពរបស់អ្នកដើម្បីទទួលបាននូវភាពជោគជ័យ ព្រោះបើគ្មានជំនឿនៅក្នុងខ្លួនអ្នក នោះអ្នកនឹងបាត់បង់ឱកាសក្នុងការប្រណាំងប្រជែងជាមួយអ្នកដទៃ។ នៅក្នុងអ្វីគ្រប់យ៉ាងដែលអ្នកធ្វើអ្នកគួរតែបង្ហាញពីកម្រិតខ្ពស់នៃទំនុកចិត្តលើខ្លួនឯង។

២. អ្នកគួរតែខិតខំប្រឹងប្រែង និងមានវិន័យខ្ពស់ គឺចង់សំដៅលើការខំប្រឹងធ្វើការហើយត្រូវមានរបៀបរៀបរយ។ បើគ្មានវាទេ គឺស្ទើរតែទៅមិនអាចរួចសម្រាប់អ្នកដើម្បីទទួលបានជោគជ័យ ប៉ុន្តែវានឹងមិនងាយស្រួលនោះទេក្នុងការធ្វើវាបាន។ បុរសដ៏អស្ចារ្យម្នាក់ដែលបានទៅដល់គោលដៅ និងរក្សាបានសម្រេចការជោគជ័យភ្លាមៗនោះ គឺពួកគេរមែងតែងតែខិតខំចំណាយពេលយ៉ាងមានតម្លៃក្នុងការអភិវឌ្ឍន៍ខ្លួន។

៣. អ្នកគួរតែមានតុល្យភាពជីវិតសម្រាប់ខ្លួនឯង។ វាជាការសំខាន់ក្នុងការចងចាំថាសូម្បីតែអ្នកប្រឹងប្រែងធ្វើការអ្នកគួរតែចំណាយពេលដើម្បីសប្បាយ និងពេលវេលាសម្រាប់គ្រប់យ៉ាងផងដែរ។ កំណត់ពេលវេលាដើម្បីសប្បាយហើយមិនគួរធ្វេសប្រហែសចំពោះគ្រួសារ និងមិត្តភក្តិរបស់អ្នក។ វាក៏សំខាន់ផងដែរក្នុងការចងចាំថាអ្នកគួរតែទទួលបានការងារដំបូងហើយបន្ទាប់មកមានភាពសប្បាយរីករាយ។

៤. អ្នកគួរតែមានមានសុជីវធម៌ល្អក្នុងជីវិតប្រចាំថ្ងៃ។ បុគ្គលម្នាក់ៗគួរតែបង្ហាញពីការគោរពដល់អ្នកដទៃ និងបែងចែកពីការគោរពខ្លួនឯងទៅកាន់ស្ត្រី ឬបុរសឲ្យសមស្រម។ មារយាទចរិយាល្អ នាំអ្នកឆ្លងកាត់ពិភពលោកដ៏អស្ចារ្យ ហើយត្រលប់មកវិញដោយការគោរពពីមនុស្សនៅជុំវិញខ្លួន។

៥. អ្នកគួរតែចំណាយពេលដើម្បីអប់រំខ្លួនឯង និងក្លាយជាមនុស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ អ្នកមិនត្រូវសន្មតថាអ្នកបានរៀនសូត្រច្រើននៅលើការងារដែលអ្នកកំពុងធ្វើនោះទេ។ នៅក្នុងសេដ្ឋកិច្ចពិភពលោកនេះ អ្នកដែលមានបំណងចង់ទទួលបានភាពជោគជ័យ គឺត្រូវតែមានគន្លឹះចាំបាច់ដើម្បីទទួលបានជោគជ័យហើយរួមបញ្ចូលទាំងការអប់រំផ្លូវចិត្តផងដែរ។

សរុបជារួមមក អ្នកមិនត្រូវភ្លេចថាអ្នកមកពីណា អ្នកជានរណាឲ្យបានច្បាស់បន្ទាប់ពីទទួលបានភាពជោគជ័យ។ ទាំងនេះសុទ្ធតែជា រូបមន្តពិតប្រាកដសម្រាប់ទទួលបានការជោគជ័យនាពេលបច្ចុប្បន្ន និងអនាគត ប្រសិនបើអ្នកអនុវត្តនូវវាបានខ្ជាប់ខ្ជួនជាប្រចាំ និងទៀងទាត់។

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង